អ្នកស្រាវជ្រាវអង់គ្លេសទើបរកឃើញថា ហិតក្លិនផោមដៃគូ ជួយឱ្យអាយុវែង

 

ការហិតក្លិនផោមដៃគូរបស់អ្នក នឹងជួយអ្នកឱ្យរស់បានយូរអង្វែង។ នេះបើយោងតាមការសិក្សាថ្មីៗនេះ។

ក្រុមស្រាវជ្រាវមួយក្រុមនៅសាកលវិទ្យាល័យ Exeter របស់អង់គ្លេសបានរកឃើញថា វាគឺជាការល្អក្នុងការហិតផោមដៃគូរបស់អ្នក។

ក្លិនឧស្ម័នកាបូនិច ឬផោមនោះអាចប្រឆាំងនឹងជំងឺកាចសាហាវដូចជា មហារីក ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង។

អ្នកស្រាវជ្រាវក៏បានរកឃើញថា វាអាចបង្ការជំងឺសន្លាក់ និងគេងមិនលក់ចំពោះមនុស្សចាស់ផងដែរ។

នោះ គឺដោយសារតែឧស្ម័ន “Hydrogen Sulfide” ដែលមនុស្សផលិតក្នុងចំនួនតិច ដូច្នេះលើកក្រោយនៅពេលដៃគូរបស់អ្នកផោមមិនត្រូវឱ្យវារបូតទៅណាឡើយ៕

Facebook Comments
SHARE