បើ​ចង់​ដំឡើង​កម្មវិធី​តាម​ File ISO ដោយ​ខ្លួន​ឯង​ ធ្វើ​តាម​វិធី​នេះ!

កម្មវិធី​ធំ​ៗ​ភាគច្រើន ត្រូវ​បាន​រៀបចំ​ជា File ISO ដូចជា Microsoft Office ជា​ដើម​។ File ISO ផ្ទុក​រាល់ File ពាក់ព័ន្ធ​នានា​ក្នុង​ការ​ដំណើរការ​កម្មវិធី​មួយ​។

ចំណាំ៖

ការ​ដំឡើង​នេះ​អាស្រ័យ​ទៅ​តាម​ជំនាន់​របស់​ Window។​ ឧទាហរណ៍​ថា បើ Window 8.1 ឬ Window 10 អ្នក​អាច Mount (ប្រែថា​បើក​ប្រើ) File ISO ជា​ទម្រង់ Virtual drive (Drive សិប្បនិម្មិត) ហើយ​ដំឡើង​កម្មវិធី​ដោយ​​ផ្ទាល់​បាន​។

ចំណែក​​​ជំនាន់ Window ចាស់ៗ​ដូច​ជា Window 7 អ្នក​ត្រូវការ​ទាញ​យក​កម្មវិធី​ដាច់​ដោយ​ឡែក ដើម្បី​អាច​បើក​ប្រើ File ISO បាន​។

#មក​មើល​របៀប​តំឡើង​ខាងក្រោម សម្រាប់ Window 8.1 ឬ 10

  • ១. Mount File ISO ក្នុង Window 8.1 ឬ 10

អ្នក​​គ្រាន់​តែ​ចុច Mouse ស្តាំ​លើ File ISO ដែល​បាន​ទាញ​យក រួច​ជ្រើសរើស Mount។

  • ២. Virtual Drive (Drive សិប្បនិម្មិត)

ចុច​បើក Virtual drive ដែល​អ្នក​បាន​ឃើញ​ជា​ Drive ថ្មី ក្នុង​ការ​ដំឡើង​។ លើ Virtual drive អ្នក​នឹង​ឃើញ File setup.exe រួច​ចុច​ពីរ​ដង​លើ File ដើម្បី​ដំឡើង​កម្មវិធី​។

  • ៣. ដំឡើង​

កម្មវិធី​នឹង​រៀបចំ​សម្រាប់​ការ​ដំឡើង​។

  • ៤. Eject

ក្រោយ​ការ​ដំឡើង​បាន​បញ្ចប់ អ្នក​អាច​បិទ​កម្មវិធី​។ អ្នក​បើក Folder ឈ្មោះ This PC ​អ្នក​នឹង​អាច​ឃើញ​រាល់ Disk drive > ចុច Mouse ស្ដាំ​លើ Virtual drive រួច​ជ្រើសរើស Eject។

វា​នឹង​ធ្វើ​ការ​លុប File ISO ចេញពី Virtual drive។ តែ​មិន​លុប File ISO ដើម​នោះ​ទេ​។

#មក​មើល​របៀប​តំឡើង​ខាងក្រោម សម្រាប់ Window 7

  • ១. Mount File ISO ក្នុង Window 7

បើ​អ្នក​ដំណើរការ Windows ៧ អ្នក​អាច​ទាញ​យក​កម្មវិធី Virtual CloneDrive សម្រាប់​ដំឡើង​ធ្វើ​ជា Virtual drive។ ក្រោយ​ដំឡើង​កម្មវិធី​ អ្នក​ចុច Mouse ស្ដាំ​លើ File ISO រួច​ជ្រើសរើស Mount។

  • ២. ដំណើរការ​​ដំឡើង

ក្រោយ Virtual drive បាន​បង្កើត អ្នក​នឹង​ឃើញ​ផ្ទាំង Window តូច​មួយ សួរ​អ្នក​បើ​ចង់​ដំណើរការ​ដំឡើង File ឬ​បើក Folder មើល​ក្នុង Virtual drive។ អ្នក​អាច​ជ្រើសរើស Run filename.exe ក្នុង​ការ​ដំឡើង​។

  • ៣. Unmount

ក្រោយ​កម្មវិធី​បាន​ដំឡើង ចុច​លើ File ISO ពី​ក្នុង​ Forlder អ្នក​បាន​រក្សាទុក​ ហើយ​ចុច​លើ Unmount ពី​ផ្ទាំង​មួយ​ដើម្បី​លុប Virtual drive ចេញ​។

  • ៤. Burn ISO File ទៅ​កាន់ Disc

ជម្រើស​មួយ​ទៀត ក្នុង​ការ​ដំឡើង​កម្មវិធី​ពី File ISO គឺ Burn រាល់ Files ទៅកាន់ CD ឬ DVD និង​ដំឡើង​ពី​ទីនោះ​។ វីធី​នេះ​មាន​ប្រយោជន៍ បើ​អ្នក​ចង់​ទុក​កម្មវិធី​ក្នុង Disc ដែល​​អាច​ដំឡើង​លើ Windows ជំនាន់​ផ្សេងៗ​បាន​។

អ្នក​បញ្ចូល CD ឬ DVD ក្នុង Disc drive របស់ PC > បើក​ File Explorer ឬ Windows Explorer > ចុច Mouse ស្ដាំ​លើ File ISO ជ្រើសរើស​យក Burn disc image។

  • ៥. ដំឡើង​តាម Disc

អ្នក​នឹង​ឃើញ​ផ្ទាំង​កម្មវិធី Windows Disc Image Burner ហើយ​ជ្រើសរើស CD ឬ DVD drive > ចុច​លើ​ប៊ូតុង Burn ដើម្បី​ដំណើរការ​ចម្លង​រាល់ File ISO ទៅកាន់ Disc។

ក្រោយ File ISO burn (ចម្លង​) ទៅ​កាន់ CD ឬ DVD នោះ​ Disc drive នឹង​បើក​ចេញ​ពី PC ដូច្នេះ​អ្នក​អាច​យក​ចេញ​បាន​។

ក្នុង​ការ​ដំឡើង អ្នក​សូក CD ឬ DVD ចូល​ក្នុង Disc drive រួច​ចុច​ពីរ​ដង​លើ File setup ដែល​បង្ហាញ​ក្នុង File Explorer ឬ Windows Explorer ក្នុង​ការ​ដំឡើង​។

“បើ​មាន​ចម្ងល់​ អាច inbox មក​កាន់​ផេក Sabay Tech បាន។

 

Facebook Comments
SHARE