ទម្លាក់ស៊ុតតាមរន្ធគូទ ដល់ទី…២០ ក្រុមគ្រូពេទ្យបានឃាត់ក្មេងប្រុសនេះទុកនៅពេទ្យដើម្បីតាមដាន “ដំណើរកកើតនៃស៊ុត” (Video inside)

កាលពីឆ្នាំមុនម្លេះដែលរឿងក្មេងប្រុសទម្លាក់ស៊ុតតាមរន្ធគូទ ធ្វើឲ្យក្រុមវេជ្ជបណ្ឌិតឥណ្ឌូណេស៊ីឈ្លីក្បាល កន្ទ្រាក់​​សក់ ព្រោះពុំអាច… បកស្រាយបាន។

ហ្វីល X-Ray តំបន់ពោះរបស់ Akmal

លើរឿងក្មេងប្រុស Akmal អាយុ ១៤ឆ្នាំ នៅ Gowa ឥណ្ឌូណេស៊ី ត្រូវបានគ្រួសារប្រកាសថា មានសមត្ថភាពទម្លាក់ស៊ុតតាមគូទ ពីឆ្នាំ ២០១៦។ ពួកគេក៏បានបញ្ជូនក្មេងប្រុសនេះមកកាន់មន្ទីរពេទ្យច្រើនលើកហើយដែរ ប៉ុន្តែក្រុមគ្រូពេទ្យពុំអាចបកស្រាយ រកឃើញមូលហេតុនាំឲ្យមានបាតុភូតចម្លែកបែបនេះ។

តាម Daily Star ក្មេងប្រុសរូបនេះ ត្រូវបានក្រុមគ្រួសារបញ្ជូនមកពេទ្យម្តងទៀតកាលពីពេលថ្មីៗនេះ ហើយ Akmal បាន “ទម្លាក់ស៊ុត” ២គ្រាប់ទៀតក្នុងអំឡុងពេលនោះ។ លោក Rusli ឪពុករបស់ Akmal ឲ្យដឹងបន្ថែមថា ស៊ុតទាំងនោះ វាមានផ្ទុកតែផ្នែកសសុទ្ធ ឬក៏ក្រហមសុទ្ធ។

ចំណែក Muhammad Taslim អ្នកនាំពាក្យនៃមន្ទីរពេទ្យ Syekh Yusuf ការធ្វើវិភាគពិសោធន៍ទាំងឡាយកាលពីឆ្នាំមុននោះចំនួនស៊ុតទាំងនោះជាស៊ុតមាន់ ហើយក្រុមគ្រូពេទ្យសង្ស័យថា វាបានត្រូវគេញាត់បញ្ចូលពោះវៀនរបស់ Akmal តាមរន្ធគូទ -ប៉ុន្តែពួកគេពុំទាន់មានភស្តុតាង។

ហ្វីល X-Ray បង្ហាញឲ្យឃើញក្នុងរាងកាយ Akmal មានស៊ុត។ ប៉ុន្តែក្រុមអ្នកជំនាញការអះអាងថា ស៊ុតមាន់ “ពុំអាច” កកើតបានក្នុងរាងកាយមនុស្សទេ ពិសេសនៅក្នុងបំពង់ប្រព័ន្ធរំលាយអាហារ។

ឪពុករបស់ Akmal អះអាងថា គ្រួសារខ្លួនពុំប្រឌិតរឿងទេ។ “ក្មេងប្រុសនេះ វាពុំដែលលេបស៊ុតទាំងមូលឡើយ ហើយហេតុអ្វីវានៅធ្វើបែបនេះ ខ្ញុំជាគ្រូគង្វាលនៅភូមិ ហេតុនេះពុំមានរឿងអាគមអូមអាមអ្វីទេ។ ខ្ញុំជឿលើព្រះ”។

ដើម្បីដោះស្រាយការខ្វែងគំនិតក៏ដូចជាមានភស្តុតាងបំភ្លឺដល់សាធារណៈជន ឥឡូវមន្ទីរពេទ្យបានរក្សា Akmal ទុកនៅពេទ្យមួយរយៈ ដើម្បី “ត្រួតពិនិត្យមើលស៊ុតមាន់ កកើតបែប”ធម្មជាតិ” ក្នុងរាងកាយរបស់ក្មេងនេះ ពិតដែរឬទេ?!”។

 

Facebook Comments
SHARE